ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក សុក ខៀវសមិទ្ធិ


នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក សុក ខៀវសមិទ្ធិ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖៥០នាទីយប់ អាយុ ២២ឆ្នាំ ដោយរោគាពាធ។


មរណភាពរបស់លោក សុក ខៀវសមិទ្ធិ គឺជាការបាត់បង់នូវកូនប្រុសជាទីស្រលាញ់ ដែលត្រូវបានចិញ្ចឹមបីបាច់ថែរក្សា និងជាធនធានមនុស្សឆ្នើមមួយរូបក្នុងផ្នែកស្រាវជ្រាវ ចងក្រង និងការនិពន្ធសៀវភៅ។


ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក សុផាន់ណា និងលោកជំទាវ ខៀវ មាលី ព្រមទាំងគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក សុក ខៀវសមិទ្ធិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១