កិច្ចប្រជុំផ្សព្វផ្សាយផែនការកាងារ និងអនុវត្តការងារស្របតាមទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល


កិច្ចប្រជុំផ្សព្វផ្សាយផែនការកាងារ និងអនុវត្តការងារស្របតាមទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល កាលពីរសៀលនេះ បានប្រព្រឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូល នូវកិច្ចពិភាក្សា លើរបៀបវារៈ និងបញ្ហាដែលធ្លាប់ជួបកន្លងមក។


បន្ទាប់ពីស្តាប់របាយការណ៍ និងកិច្ចពិភាក្សារបស់អង្គប្រជុំរួចមក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុលក្នុងន័យចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យមុខងារសាធារណៈ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពសម្បូរបែបនៃមតិយោបល់ គំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាគ្រប់គ្រង និងបំពេញការងារឆ្ពោះទៅមុខ ដែលជាទស្សនវិស័យ និងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១