«កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំគោលការណ៍ឯកភាពលើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ របស់ការិយាល័យដេប៉ាតឺម៉ង់ និងអង្គភាពចំណុះវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប»


នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ បានដឹកនាំ «កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសំណើសុំគោលការណ៍ឯកភាពលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យដេប៉ាតឺម៉ង់ និងអង្គភាពចំណុះវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប»។


កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម សរុបអ្នកចូលរួមប្រមាណចំនួន ៥០នាក់ នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ក្រោយពីបានស្តាប់ការរាយការណ៍ពីការរៀបចំ និងដំណើការនៃការកសាងសេចក្តីព្រាងប្រកាស រួមជាមួយនឹងការផ្តល់ធាតុចូលកែលំអលើចំណុចមួយចំនួននៃសេចក្តីព្រាងនេះរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំនិងជំរុញទឹកចិត្តឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម បន្តសហការនិងខិតខំស្រាវជ្រាវបន្ថែម មុននឹងគោរពស្នើសុំគោលការណ៍ថ្នាក់ដឹកនាំក្រសួង ពិនិត្យនិងអនុម័តសម្រេច៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១