ឯកឧត្តម គង់ សុភី ធ្វើបទបង្ហាញលើការងារគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន

ឯកឧត្តម គង់ សុភី ធ្វើបទបង្ហាញលើការងារគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន


នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសនៅសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបង្ហាញលើការងារគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។


នៅក្នុងបទបង្ហាញនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកត្តាមួយចំនួននៅក្នុងការកែទម្រង់រដ្ឋបាលសារធារណៈ ដូចជា ១) ការពង្រឹងសមត្ថភាពធនធានមនុស្សនិងស្ថាប័នឆ្លើយតបទៅនឹងសេចក្តីត្រូវការជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ២) ជាងនេះទៅទៀតការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏ជាការលើកទឹកចិត្ត ដោយរិះរកវិធីសាស្ត្រទាក់ទាញនូវមន្ត្រីដែលមានទេពកោសល្យ មានសមត្ថភាពពិតប្រាកដ នៅក្នុងការចូលមកបម្រើប្រទេសជាតិក្នុងក្របខណ្ឌនៃមុខងារសាធារណៈ និង៣) តបតាមតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងសកលភាវូបនីយកម្មដែលតម្រូវឱ្យមានការកែទម្រង់នូវគ្រប់វិស័យ៕

ប្រភពៈ ទទក

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១