ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង


ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចជំនួបនេះដែរ អង្គប្រជុំបានផ្តោតការពិភាក្សាលើស្ថានភាពទូទៅរបស់មន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំង បញ្ហាប្រឈមនានាដែលបាន និងកំពុងជួបប្រទះ ដើម្បីរួមគ្នាពិនិត្យ ផ្តល់ធាតុចូលជាដំណោះស្រាយក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការអនុវត្តការងារឆ្ពោះទៅមុខ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១