សន្និសីទអន្តរជាតិ ស្តីពីអនាគតវិស័យមុខងារសាធារណ:


(តូក្យូ-ជប៉ុន)៖ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ តំណាងក្រសួងមុខងារសាធារណ: បានចូលរួមសន្និសីទអន្តរជាតិ ស្តីពី អនាគតវិស័យមុខងារសាធារណ: ក្រោមអធិបតីភាព លោកជំទាវ Kawamoto រដ្ឋមន្ត្រីមុខងារសាធារណ:ជប៉ុន និងឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងមានការចូលរួមដោយគណ:ប្រតិភូ ជាអគ្គនាយក នៃមុខងារសាធារណ:អាស៊ានបូក៣។


សន្និសីទនេះរៀបចំឡើងដោយ អាជ្ញាធរបុគ្គលិកជាតិ នៃប្រទេសជប៉ុន នាទីក្រុង តូក្យូ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ានបូក៣ ដើម្បីជំរុញការកែទម្រង់វិស័យមុខងារសាធារណ: ឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១