គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានចាប់ផ្តើមដំណើរជ្រើសសម្រាំងដំណាក់កាលបឋមលើការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល


គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. បានចាប់ផ្តើមអនុវត្តដំណើរការនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយបេក្ខភាពអង្គភាពគំរូចូលរួមប្រកួតប្រជែង រួមមាន មណ្ឌលសុខភាពចំនួន ៤៣ សាលាបឋមសិក្សាចំនួន ៤៦ និងអនុវិទ្យាល័យចំនួន ៤២ កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។


នៅក្នុងការជ្រើសសម្រាំងដំណាក់កាលបឋមរបស់ គ.វ.ជ. នេះ តំណាងបេក្ខភាពអង្គភាពគំរូនីមួយៗ បានឡើងធ្វើបទបង្ហាញពីស្ថានភាព និងសមិទ្ធិផលរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ នៃតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់មណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យគំរូ។ តាមការគ្រោងទុក ការជ្រើសសម្រាំងដំណាក់កាលបឋមនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១