ឯកឧត្តម សំ រិទ្ធី ដឹកនាំកិច្ចប្រជុំលើការងារសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមុខងារសាធារណៈ


នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំការងារសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមុខងារសាធារណៈ ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងមន្ត្រីជំនាញ នៅបន្ទប់ប្រជុំនៃទីស្តីការក្រសួងមុខងារសាធារណៈ។ ការគ្រប់គ្រងការងារសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ទាមទារការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពច្បាស់លាស់ ដើម្បីគាំទ្រដល់ប្រក្រតីភាព និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងបន្តឆ្ពោះទៅមុខ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១