«កិច្ចប្រជុំបច្ចេកទេសពិភាក្សាលើការរៀបចំផែនការប្រើប្រាស់ក្របខណ្ឌឆ្នាំ២០២៤ និងការជ្រើសរើសមន្ត្រីរាជការ»


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំក្រុមការងារបច្ចេកទេស ពិនិត្យ និងពិភាក្សាលើការរៀបចំផែនការប្រើប្រាស់ក្របខណ្ឌឆ្នាំ២០២៤ និងការជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២៤ ដោយកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការសិក្សា វាយតម្លៃ ប្រមូលធាតុចូល លើទិដ្ឋភាពទូទៅ ផ្តើមចេញពី នីតិវិធីនៃការប្រកាសប្រឡងជ្រើសរើសមន្ត្រីថ្មី ការរៀបចំថ្នាលប្រព័ន្ធព័ត៌មានវិទ្យា និងការរៀបចំវិធានសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការជាដើម។


កិច្ចប្រជុំបច្ចេកទេសនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីគណៈកម្មការជំនាញពាក់ព័ន្ធនានា សរុបប្រមាណ ៣០ រូប កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១