ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សារគន្លឹះជុំវិញ ការតែងតាំងមន្ត្រី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សារគន្លឹះជុំវិញ ការតែងតាំងមន្ត្រី


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សារគន្លឹះ ជុំវិញ ការតែងតាំងមន្ត្រី “គុណធម៌ និងអភិក្រមការងារ គឺជាការថែរក្សា តុល្យភាពប្រតិបត្តិការការងារ និងធានានិរន្តរភាព ឆ្ពោះទៅមុខ។”


នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


ថ្លែងក្នុងពិធីជួបសំណេះសំណាល ដែលមានអ្នកចូលរួមសរុបជិត ២ម៉ឺននាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានកត់សម្គាល់លើការការរៀបចំថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលតាមរយៈការ តែងតាំងមន្ត្រី ការប្រគល់ភារកិច្ច ឬការរៀបចំតួអង្គដឹកនាំជាដើម។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងថា «… គុណធម៌នៃការតែងតាំង ឬការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខ។»


“ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។… ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ។ កុំប្រកាន់ថាអ្នកចាស់ ឬអ្នកថ្មី តែត្រូវធ្វើយ៉ាងណាធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួមរបស់យើង។ …សាមគ្គីផ្ទៃក្នុងធ្វើឲ្យយើងរឹងមាំ។” នេះជាប្រសាសន៍ដ៏មានថាមពលរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលបានលើក ឡើងនាព្រឹកនេះ។


ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែប្តេជ្ញា និងគោរពអនុវត្តតាមទស្សនវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្របពេលដែលកិច្ចការកំណែទម្រង់ជាការងារស្នូលរបស់ក្រសួង ធ្វើយ៉ាងណាដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងសមត្ថភាពប្រកួតប្រជែង ដូចអ្វីដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងថា «ជាតិខ្លាំង ដោយមានប្រជាពលរដ្ឋខ្លាំង»។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១