យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ មានមោទកភាព សូមចូលរួមអបអរសាទរ និងមានកិត្តិយសសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧


យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ មានមោទកភាព សូមចូលរួមអបអរសាទរ និងមានកិត្តិយសសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧។


តាមរយៈលក្ខណៈសម្បត្តិ និងស្នាដៃការងារដ៏មានគុណភាពកន្លងមករបស់ ឯកឧត្តមរដ្ឋមន្ត្រី យើងខ្ញុំជឿជាក់យ៉ាងមុតមាំ លើភាពជាអ្នកដឹកនាំ ភាពជាគំរូ របៀបរបបការងារក្នុងទស្សនវិស័យដ៏វែងឆ្ងាយសម្រាប់ប្រទេសជាតិ និងប្រជាជន។


យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមប្តេជ្ញាចិត្ត ចូលរួមបន្តបេសកកម្មជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារទាំងអស់ ដើម្បីលើកកម្ពស់ទំនើបកម្មវិស័យមុខងារសាធារណៈ ក្នុងគោលដៅបម្រើផលប្រយោជន៍សង្គមជាតិនិងប្រជាជន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១