ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ដើម្បីសំណេះសំណាល និងជម្រាបលា ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចថ្មី


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ដើម្បីសំណេះសំណាល និងជម្រាបលា ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចថ្មី។


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ចំពោះការដឹកនាំក្រសួងមុខងារសាធារណៈក្នុងនីតិកាលកន្លងទៅ ដែលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១