ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា


(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា នៅសណ្ឋាគារហៃយ៉តរីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។


កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា អង្គទូត ក៏ដូចជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនផងដែរ។ ក្នុងពិធីនេះក៏មានវត្តមានឯឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១