ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈចូលរួមក្នុងពិធីបុណ្យជាតិរបស់សារធារណរដ្ឋសឹង្ហបុរី
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចូលរួមក្នុងពិធីបុណ្យជាតិរបស់សារធារណរដ្ឋសឹង្ហបុរី នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។ ពិធីជប់លៀងអបអរថ្ងៃបុណ្យជាតិនេះរៀបចំឡើងដើម្បីរំលឹកខួបលើកទី៥៨ នៃការទទួលបានឯករាជ្យទាំងស្រុងពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ១៩៦៥។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ៕