ខុទ្ទកាល័យនៃក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូន ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់ មេត្តាជ្រាបថា មកទល់ពេលនេះ ពុំទាន់មានការណែនាំណាមួយពីទីស្ដីការគណៈរដ្ឋមន្ត្រី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តាមក្រសួងនីមួយៗ អំពីការសម្រេចចិត្ត ស្ថានភាពអនាគតការងាររបស់សាមីខ្លួននៅឡើយ នេះបើយោងតាមការបំភ្លឺជាផ្លូវការរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ អាស្រ័យហេតុនេះបើមានសេចក្តីណែនាំមួយខុសពីសេចក្តីជូនដំណឹងនេះ សូមចាត់ទុកជាមោឃៈ
ស្ថិតនៅ៖ លិខិត, លិខិតបទដ្ឋានគតិយុត្ត | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣
អត្ថបទសង្ខេប៖
ខុទ្ទកាល័យនៃក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូន ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់ មេត្តាជ្រាបថា មកទល់ពេលនេះ ពុំទាន់មានការណែនាំណាមួយពីទីស្ដីការគណៈរដ្ឋមន្ត្រី ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តាមក្រសួងនីមួយៗ អំពីការសម្រេចចិត្ត ស្ថានភាពអនាគតការងាររបស់សាមីខ្លួននៅឡើយ នេះបើយោងតាមការបំភ្លឺជាផ្លូវការរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ អាស្រ័យហេតុនេះបើមានសេចក្តីណែនាំមួយខុសពីសេចក្តីជូនដំណឹងនេះ សូមចាត់ទុកជាមោឃៈ៕
លេខលិខិត៖
កាលបរិច្ឆេទ៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣
ទាញយកឯកសារ៖ PDF File: ទាញយក | Download 121 KB
ភ្ជាប់តេទ្បេក្រាម: Join Telegram
ចំនួនអ្នកទស្សនា៖ 1156 Views