ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមញាតិគ្រួសារប្រារព្ធពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុសលជូនឧបាសក ចាន់ ជី ជាឪពុកចិញ្ចឹម
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមញាតិគ្រួសារបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ឧបាសក ចាន់ ជី ជាឪពុកចិញ្ចឹមរបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋានស្ថិតក្នុងបុរីហាយធិច២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងសាច់ញាតិជិតឆ្ងាយផងដែរ៕