ប្រតិភូក្រសួងមុខងារសាធារណៈចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ដែលត្រូវជា ឪពុកក្មេកលោក ជិន វណ្ណថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣
(ភ្នំពេញ)៖ព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ វឌ្ឍនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពេីពុករលួយនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ដែលត្រូវជា ឪពុកក្មេកលោក ជិន វណ្ណថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៅគេហដ្ឋានផ្ទះលេខ ១២៦-១២៨ រុក្ខវិថីអេកូសាច់រាយ ស្ថិតនៅបុរីប៉េងហ៊ួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕