ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា អញ្ជើញផ្ដល់បាឋកថាចំណេះដឹងទូទៅស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង


(ភ្នំពេញ)៖ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្ដល់បាឋកថាចំណេះដឹងទូទៅស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ព្រះសង្ឃនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបមានអ្នកចូលរួមចំនួនប្រមាណជាង២៥០នាក់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១