ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញផ្ដល់បាឋកថាចំណេះដឹងទូទៅស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់និស្សិតបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្ដល់បាឋកថាចំណេះដឹងទូទៅស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ សម្រាប់និស្សិតបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ព្រះសង្ឃនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សរុបមានអ្នកចូលរួមចំនួនប្រមាណជាង២០០នាក់៕