ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាកសាងអគារសាលាបឋមសិក្សាល្អ


(ចិត្របុរី-ក្រចេះ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់អគារសាលាបឋមសិក្សាល្អ ០១ខ្នង មាន ០៥បន្ទប់ ស្ថិតនៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។


ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាល្អ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រុមការងារចុះជួយស្រុកចិត្របុរី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបឋមសិក្សាល្អ សរុបអ្នកចូលរួមមានចំនួនប្រមាណជិត ៧០០នាក់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១