ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមទិវាបុណ្យជាតិបារាំង


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមទិវាបុណ្យជាតិបារាំងដែលរៀបចំឡើងដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាបរិវេណស្ថានទូតបារាំង។


ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំណាងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១