ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យកសាងអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ខេត្តក្រចេះ


(ទីស្តីការក្រសួង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងមុខងារសាធារណៈ បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្តពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ខេត្តក្រចេះ។


ពិធីបុណ្យផ្ការស្មីសាមគ្គីនេះ ប្រារព្ធធ្វើឡើងទៅតាមប្រពៃណី ដោយបានជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅទីស្តីការក្រសួងមុខងារសារធារណៈ ស្ថិតនៅផ្លូវវត្តអង្គតាមិញ ភូមិចំបក់ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មន្រ្តីរាជការ ក្រោមឱវាទ និងរដ្ឋបាលខេត្តក្រចេះ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នឹងរៀបចំពិធីដង្ហែផ្កាប្រាក់ដែលជាកម្លាំងសទ្ធាពីគ្រប់ទិសទី ដើម្បីយកទៅកសាងអគារសិក្សា១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតនៅក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១