ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយកវិទ្យាល័យមកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានអញ្ជើញផ្តល់បាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់នាយកវិទ្យាល័យមកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស។


ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដែលមានរយៈពេលមួយថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងនាយកវិទ្យាល័យទូទាំងប្រទេស សរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៦០០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១