សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ នៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មា.នក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមផងដែរ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១