ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ផ្តល់បាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងមុខងារសាធារណៈ។


ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមដោយផ្ទាល់នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល និងតាមប្រព័ន្ធអនឡាញ (Zoom) ពីសំណាក់មន្រី្តរាជការមានតួនាទីចាប់ពីអនុប្រធានការិយាល័យរហូតរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមន្ត្រីរាជការនៅគ្រប់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបមានអ្នកចូលរួមប្រមាណជិត ១ ២០០នាក់៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១