ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញបង្សុកូលឧទ្ទិសកុសលជូនអ្នកម្តាយ ស៊ុន យុត គម្រប់ខួប៤ឆ្នាំ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ដោយសារតែមមាញឹកក្នុងការបំពេញការងារក្រសួង និងយុទ្ធនាការបោះឆ្នោតផងនោះ ទើបឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនអាចប្រារព្ធពិធីបុណ្យគម្រប់ខួប៤ឆ្នាំឧទ្ទិសកុសល ជូនអ្នកម្តាយ ស៊ុន យុត ជាមួយក្រុមញាតិគ្រួសារបាន។ ហេតុនេះនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្រ្តីព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈបានអញ្ជើញទៅវត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបង្សុកូល និងប្រគេនទៀនវស្សាដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ឧបាសិកា ស៊ុន យុត និងឧបាសក ព្រុំ សុន ដែលត្រូវជាម្តាយឪពុក ព្រមទាំងជូនចំពោះក្រុមញាតិដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ៕