ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញបង្សុកូលឧទ្ទិសកុសលជូនអ្នកម្តាយ ស៊ុន យុត គម្រប់ខួប៤ឆ្នាំ


(ភ្នំពេញ)៖ ដោយសារតែមមាញឹកក្នុងការបំពេញការងារក្រសួង និងយុទ្ធនាការបោះឆ្នោតផងនោះ ទើបឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនអាចប្រារព្ធពិធីបុណ្យគម្រប់ខួប៤ឆ្នាំឧទ្ទិសកុសល ជូនអ្នកម្តាយ ស៊ុន យុត ជាមួយក្រុមញាតិគ្រួសារបាន។ ហេតុនេះនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្រ្តីព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញទៅ វត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបង្សុកូល និងប្រគេនទៀនវស្សាដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់ឧបាសិកា ស៊ុន យុត និងឧបាសក ព្រុំ សុន ដែលត្រូវជាម្តាយឪពុក ព្រមទាំងជូនចំពោះក្រុមញាតិដែល បានចែកឋាន ទៅកាន់លោកខាងមុខផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១