ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង សរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់។
យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ដែលត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចមានចំនួន៦៨រូប៕