ឯកឧត្ដម ព្រុំ សុខា អញ្ជើញចូលរួមស្តាប់បាឋកថា ស្តីពីឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ ដោយលោកសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជេីញចូលរួមស្តាប់បាឋកថា ស្តីពីឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ ដោយលោកសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមដោយផ្ទ្ទាល់និងតាមអនឡាយ ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្រ្តីក្រមការជំនាន់ទី១០ និងកម្មសិក្សាការីឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនជិត៩០០អង្គ/នាក់។