ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកបាភ្នំ ខេត្តព្រៃវែង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣
(បាភ្នំ-ព្រៃវែង)៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាវិទ្យាល័យបាភ្នំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារចុះជួយស្រុក ប្រធានក្រុមការងារចុះជួយឃុំ មេឃុំ មេភូមិ និងមន្រ្តីមូលដ្ឋាន ព្រមទាំងលោកគ្រូ អ្នកគ្រូ ទាំងអស់ក្នុងស្រុកបាភ្នំ សរុបអ្នកចូលរួមមានចំនួនប្រមាណជាង ៨០០នាក់។