សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣
(បាវិត-ស្វាយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ជំនួបសំណេះសំណាលនឹងធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (MANHATTAN) ក្នុងក្រុងបាវិត។ ពិធីនេះក៏មានវត្តមាន ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈចូលរួមផងដែរ។