ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ផ្តល់បាឋកថា ស្តីពី«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិស្សិតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ


(កំចាយមារ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ»  ជូនដល់សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិស្សិតនៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។


ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានរយៈពេលមួយថ្ងៃពេញ នាសាលប្រជុំឥសីវេទ នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រី្តរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងគណ:គ្រប់គ្រង សាស្ត្រាចារ្យ មន្រ្តីរាជការ និស្សិត និងសង្ឃនិស្សិត នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សរុបមានអ្នកចូលរួមប្រមាណជិត ១០០០អង្គ/នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១