ទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិនមកកាន់ក្រសួងមុខងារសាធារណៈកម្ពុជា


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈបាន អញ្ជើញ ទទួលទានអាហារនិងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិនដែលដឹកនាំដោយលោក ហ្សាង រួយជុន (Mr. ZHANG Ruijun) អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ រដ្ឋបាលមុខងារសាធារណៈជាតិចិន បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈកម្ពុជា និងគណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិនបានជួបប្រជុំគ្នាពេញមួយថ្ងៃ។


សូមជម្រាបជូនថាគណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះក្នុងគោលបំណងដើម្បីពង្រឹងការផ្លាស់ប្តូរជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋបាលមុខងារសាធារណៈជាតិចិន និងក្រសួងមុខងារសាធារណៈកម្ពុជា។


ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២២ ខែមិថុនា ឆ្នាំ២០២៣។ តាមកម្មវិធីគណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិនអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសទៅលើគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន (ICT) និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ និងបន្តអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១