ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដល់លោកនាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាខេត្តក្រចេះ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ Sek Layhong | កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣
(ក្រចេះ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅអគារ អភិសាល ស្ថិតក្នុងសាកលវិទ្យាល័យក្រចេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដល់សាស្ត្រាចារ្យ មន្ត្រីរាជការ និងលោក លោកស្រី ជានាយកវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា ក្នុងខេត្តក្រចេះ សរុបអ្នកចូលរួមចំនួនប្រមាណជាង ៤០០នាក់។
សូមជម្រាបជូនថា នេះគឺជាបាឋកថាលើកទី១៦របស់ឯកឧត្តមរដ្ឋមន្ត្រីហើយសម្រាប់ឆ្នាំ២០២៣នេះ ដែលឯកឧត្តមបានចែករំលែកចំណេះដឹងរបស់ឯកឧត្តមដល់មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៅតាមសាកលវិទ្យាល័យនានាចំនួនប្រមាណជិត ៧០០០នាក់៕