សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម


(កំពង់ចាម)៖ នៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ដែលកំពុងដំណើរការក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ទ្រី (LECROWN SHOES INDUSTRY) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១