ក្រសួងមុខងារសាធារណៈជ្រើសរើសបានបេក្ខជន៧នាក់ សម្រាប់តំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្មក្រោយឆ្លងកាត់ការប្រឡងប្រជែងដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ


(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំគណៈមេប្រយោគដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសអនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងមុខងារសាធារណៈ ដែលបេក្ខជនចូលរួមប្រឡងប្រជែងមានចំនួន១២រូប មកពីក្រសួងមុខងារសាធារណៈនិងក្រសួងផ្សេងៗផងដែរ។


ជានិតិវិធីនៃការប្រឡងបេក្ខជនទាំងអស់ត្រូវឆ្លើយសំណួរដោយផ្ទាល់មាត់ចំនួន៣ ដូចខាងក្រោម៖


ទី១. កម្រិតវប្បធម៌ ចំណេះវិជ្ជា សញ្ញាប័ត្រ និងពិសោធន៍ការងាររបស់បេក្ខជន?


ទី២. ហេតុអ្វីបានជាចង់មកធ្វើជាមន្ត្រី? និងជាអនុប្រធាននាយកដ្ឋាននីតិកម្មរបស់ក្រសួងមុខងារសាធារណៈ?


ទី៣. តើមានច្បាប់ និងលិខិតបទដ្ឋានអ្វីខ្លះពាក់ព័ន្ធនឹងមន្ត្រីរាជការ? ច្បាប់ណាចែងពីអព្យាក្រឹតភាពរបស់មន្ត្រីរាជការ? តើអ្នកយល់យ៉ាងដូចម្តេច? ចូលបកស្រាយ។


ជាលទ្ធផល គណៈមេប្រយោគក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីជ្រើសរើសបានបេក្ខជន៧នាក់ដែលមានសមត្ថភាពស័ក្តិសម ដូចមានរាយនាមខាងក្រោម៖


១. លោក ជឹម សុជាតិ មកពីនាយកដ្ឋានផែនការនិងគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការក្រសួងមុខងារសាធារណៈ


២. លោក សង សារឿន មកពីការិយាល័យផែនការនៃរដ្ឋបាលខេត្តសៀមរាប


៣. លោក សៀង កុសល្យ មកពីរដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល


៤. លោក សុធី ដេលី មកពីនាយកដ្ឋានគ្រប់គ្រងឯកសារ និងស្ថិតិមន្ត្រីរាជការស៊ីវិលនៃក្រសួងមុខងារសាធារណៈ


៥. លោក លី វល័ក្ខ មកពីនាយកដ្ឋាននីតិកម្មនៃក្រសួងមុខងារសាធារណៈ


៦. លោក ញ៉ សុភក្តី មកពីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលខណ្ឌបឹងកេងកងនិង


៧. លោក សៀង សារ៉ាត់ មកពីនាយកដ្ឋានបុគ្គលិកនៃក្រសួងរ៉ែនិងថាមពល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១