ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា សម្ភាសន៍បេក្ខជន១២នាក់ ដើម្បីជ្រើសរើសអនុប្រធាននាយកដ្ឋាននីតិកម្មដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ


(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានធ្វើជាប្រធានគណៈមេប្រយោគនៃការសម្ភាសន៍ផ្ទាល់មាត់​បេក្ខជនជាមន្ត្រីរាជការមកពីក្រសួងផ្សេងៗចំនួន ១២រូប សម្រាប់មុខតំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នៅទីស្តីការក្រសួងមុខងារសាធារណៈ។


ដំណើរការនីតិវិធីនៃការសម្ភាសន៍នេះ បានប្រព្រឹត្តទៅដោយបេក្ខជនម្នាក់ៗឆ្លើយសំណួរផ្ទាល់មាត់ចំនួន៣សំណួរ ដែលមានរយៈពេល១៥នាទី។ ក្រោយពីបញ្ចប់ការធ្វើសម្ភាសន៍ផ្ទាល់មាត់រួចមក ប្រធានគណៈមេប្រយោគ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណររគុណ ចំពោះបេក្ខជនទាំងអស់ដែលបានស្ម័គ្រចិត្តមកប្រឡងប្រជែងនៅពេលនេះនឹងរង់ចាំការប្រកាសលទ្ធផលរបស់ក្រសួង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១