សម្តេចតេជោ អញ្ជើញសម្ពោធអគារសិក្សាថ្មីតម្លៃជិត ២លានដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សម្ពោធអគារសិក្សាថ្មី «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈចូលរួមផងដែរ ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១