សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់។ ជំនួបសំណេះសំណាលនេះធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ (ROYAL GROUP PHNOM PENH SEZ)។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈចូលរួមផងដែរ ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១