ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកាពីសប្បុរសជនជូនសាខាកាកបាទក្រហមខេត្តក្រចេះ


(ក្រចេះ)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកាពីសប្បុរសជនជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។


ពិធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពកងកម្លាំង អភិបាលក្រុង ស្រុក និងក្រុមប្រឹក្សា ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគ និងយុវជនកាកបាទក្រហមកម្ពុជា សរុបមានអ្នកចូលរួមប្រមាណជិត ៥៥០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១