ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំអំពីតួនាទីភារកិច្ចរបស់អនុគណៈកម្មការនានា សម្រាប់ដំណើរការរៀបចំការប្រឡងប្រជែង ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំអំពីតួនាទីភារកិច្ចរបស់អនុគណៈកម្មការនានាសម្រាប់ដំណើរការរៀបចំការប្រឡងប្រជែង ដែលនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារធារណៈ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកទាំងអស់ នៃអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្តាល អនុគណៈកម្មការអប្បមាទ អនុគណៈកម្មការអនុរក្ស និងអនុគណៈកម្មការសន្តិសុខ សរុបមានអ្នកចូលរួមចំនួន ១២០នាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១