សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបីព្រមគ្នានៅតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ​ញ​ពីនយោបាយខ្សែក្រវាត់ និងផ្លូវ


(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ព្រមគ្នានៅតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​កើត​ចេញពីនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ក្នុងពិធីនេះក៏មាន ឯកឧត្តម ឈុន សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១