សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។


ក្នុងកិច្ចប្រជុំនេះក៏មានវត្តមាន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចូលរួមដោយផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈមួយចំនួនចូលរួមតាមប្រព័ន្ធអនឡាញផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១