ព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល៧១ ព្រះវស្សា


(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣   នៅព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះមរបរាជវាំង ក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល៧១ ព្រះវស្សា ដោយមានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយ សម្តេច ឯកឧត្តម សមាជិកព្រឹទ្ឋសភា  រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្តទាំង២៥ បានចូលក្រាបថ្វាយបង្គំគាល់និងថ្វាយព្រះពរ។ ឯកឧត្ដម  ព្រុំ  សុខា  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់និងថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះផងដែ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១