កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី


(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ប្រតិភូតំណាងក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ និងមានការចូលរួមពី ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងឯកឧត្តម រោង ឈង អគ្គនាយក ព្រមទាំងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សុក ផេង ប្រធានក្រុមការងារទី៣ និងឯកឧត្ដម លី គឹមសុខ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធាន ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ និងតំណាងអគ្គនាយកដ្ឋានជំនាញចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១