ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំថោះ​ បញ្ចស័ក​ព.ស.២៥៦៧​ គ.ស.២០២៣ ដែលប្រារព្ធឡើងលើទីព្រះស្រែ នៅខេត្តកំពង់ធំ


(កំពង់ធំ)៖ នាវេលាព្រឹកថ្ងៃចន្ទ​ ៤រោច​ ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រចាំព.ស២៥៦៧ គ.ស២០២៣ ដែលប្រារព្ធឡើងលើទីព្រះស្រែ នាខេត្តកំពង់ធំ។​ ក្នុងព្រះរាជពិធីនេះក៏មានវត្តមាន​ប្រតិភូ​ក្រសួង​មុខងារ​សាធារណៈ​ រួមមាន​ ឯកឧត្ដម​ ជុក​ មុន្នី​ រដ្ឋលេខាធិកា​រ​ ឯកឧត្ដម​ ប៉ូល​ ពីឌូ​ រដ្ឋលេខាធិកា​រ​ និង​ ឯកឧត្ដម​ ឈឿន​ ប៊ុណ្ណា​រ័ត្ន​ រដ្ឋលេខាធិកា​រ​ ចូលរួម​ផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១