សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ


(រាជធានីភ្នំពេញ)៖ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាពបំផុតសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១