ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ


(កណ្តាល)៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស. ២៥៦៦​ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។


ពិធីនេះបានប្រព្រឹត្តទៅ​នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងឃុំផ្សារដែក​ ស្រុកពញាឮ ខេត្តកណ្តាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១