ឯកឧត្ដមបណ្ឌិត​ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុង​ពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មី ហៅវត្តគ្រើលស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង


(ព្រៃវែង )៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មី ហៅវត្តគ្រើល ស្ថិតនៅភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្ដម អែវ ប៊ុនថុល រដ្ឋលេខាធិការ តំណាង ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១