សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអុជ​ទៀនធូប​គោរពបូជា​ជូន​ដួង​វិញ្ញាណក្ខន្ធមាតាបិតា នៅ​មហា​ចេតិយក្នុងវត្តវត្តព្រះបារមីវង្កតបុរី


(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញអុជទៀនធូបគោរពបូជាជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលបានតម្កល់នៅមហាចេតិយ ក្នុងវត្តវត្តព្រះបារមីវង្កតបុរីហៅវត្តទួលក្រសាំង ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១